ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូ របួសធ្ងន់ស្រាល៦នាក់ ផ្អើលទាំងព្រឹក!

កណ្ដាលៈ ករណីគ្រោះថ្នាក់ចររាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៦នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦:៣៥នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ចន្លោះគីឡូម៉ែត្រ៣៤-៣៥ បង្ករឡើងរវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់២នាក់និងស្រាល៤នាក់ ស្រី៣នាក់និងខូចខាតម៉ូតូ២គ្រឿង(ស្រាល)។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើម៉ូតូម៉ាកHonda dream ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BH-3173 បើកបរក្នុងទិសដៅពីកើតទៅលិចដោយឈ្មោះ នាង សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល(បាក់កដៃស្ដាំ) អ្នករួមដំណើរឈ្មោះ អូន ណារ៉ា ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅជាមួយគ្នា និងឈ្មោះមាស ណៃសាន ភេទស្រី អាយុ២៥ឆ្នាំ(របួសធ្ងន់) ទីលំនៅជាមួយគ្នា ខណៈបើកបរមកដល់កន្លែងកើតហេតក៏មានម៉ូតូមួយគ្រឿងបើកឆ្លងថ្នល់ជាតិពីជើងទៅត្បូងម៉ាកHonda dream ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល 1T-5388 អ្នកបើកបរឈ្មោះហេង សាយ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល(របួសស្រាល) អ្នករួមដំណើរ
ឈ្មោះ ហេង ចន្ទ័រស្មី ភេទស្រី អាយុ៤ឆ្នាំ(សិស្ស) ទីលំនៅ ភូមិ ឃុំ កើតហេតុ(របួស្រាល) និងឈ្មោះស្រេង សុខគង់ ភេទស្រី អាយុ៥ឆ្នាំ(សិស្ស) ទីលំនៅជាមួយគ្នា(របួសស្រាល)។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធក្នុងករណីនេះត្រូវរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់