បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់១នាក់ស្ថិតក្នុងក្រុមទី១០ ភូមិគោក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី។
ជនរងគ្រោះឈ្មោះខុម សុខុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។
តាមការបំភ្លឺពីឈ្មោះវួចកាតភេទស្រីអាយុ៥៧ឆ្នាំមុខរបរធ្វើស្រែត្រូវជាម្ដាយបង្កើតបានអោយដឹងថាកូនប្រុសរបស់ខ្លួននេះមានជំងឺសរសៃប្រសាទរយៈពេល០៣ឆ្នាំមកហើយប្រើថ្នាំជាប្រចាំ។រហូតដល់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១កូនប្រុសខាងលើនេះបានហូបបាយទឹកហើយរករឿងសុំលុយយកទៅទិញស្រាផឹកហើយក៏ត្រូវឪពុកស្ដីបន្ទោស។រហូតដល់ម៉ោង១៥ជាងក៏បាត់ពីផ្ទះក៏នាំគ្នាដើររកពេញមួយយប់តែរកមិនឃើញ។លុះព្រឹកឡើងឈានចូលថ្ងៃទី០៧ខែមេសាឆ្នាំ២០២១វេលាម៉ោង០៦និង៣០នាទីបាននាំគ្នាដើររកបន្តទៀតក៏រកឃើញកូនប្រុសចងកសម្លាប់ខ្លួននៅលើដើមអំពិលខាងក្រោយផ្ទះ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងផ្នែកជំនាញសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំនិងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅដល់ទីកន្លែងកើតហេតុសមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះឈ្មោះខុមសុខុនពិតជាស្លាប់ដោយសារចងករសម្លាប់ខ្លួនពិតប្រាកដ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់