បន្ទាយមានជ័យៈ ករណីប្រទះឃើញទូកបុរាណ១គ្រឿង មានអាយុកាលជាង ១០០ឆ្នាំហើយ ដែលលេចកប់ក្នុងស្ទឹងសិរីសោភ័ណ ដែលទូកបុរាណនេះ មានបណ្តោយ១២ម៉ែត្រ និងទទឹង២ម៉ែត្រនៅព្រឹកថ្ងៃទី១៦ឧសភា២០១៦ ។
តាមការបញ្ជាក់របស់ប្រជាពលរដ្ឋនៅភូមិតាទុងបានអះអាងថា ទូកត្រូវបានគេរកឃើញនៅក្នុងស្ទឹងសិរីសោភ័ណ ខណៈពលរដ្ឋនាំគ្នាកាយដីបាតស្ទឹង ក៏ប្រទះឃើញទូកបុរាណនេះផុសចេញពីភកបាតបឹង។
ប្រភពឲ្យដឹងថា ទូកបុរាណនេះ មានសភាពពុកធ្លុះនៅកន្លែងខ្លះ និងកន្លែងខ្លះទៀតនៅរឹងមាំល្អនៅឡើយ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីដំណឹងខាងលើនេះ លោកអភិបាលខេត្តក៏បានអញ្ជើញចុះមកត្រួតពិនិត្យមើលទូកបុរាណនេះ ដើម្បីរៀបចំក្រុងពាលីសុំសេចក្តីសុខ និងបញ្ជូនទូកនេះ មករក្សាទុកនៅសារមន្ទីរ៕
មតិយោបល់