ព័ត៌មានជាតិ

ជនជាតិចិន២នាក់ ត្រូវកម្លាំងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ បណ្ដេញចេញពីប្រទេសកម្ពុជា…

ព្រះសីហនុៈ នាវេលាម៉ោង ២១និង២០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ សហការជាមួយកម្លាំងនគរបាលទីស្នាក់ការ បានបណ្តេញចេញ នូវជនបរទេសចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីសង្ស័យមានគំរោងប្រព្រឹត្តបទល្មើស ចេញពីប្រទេសកម្ពុជា ។

ជនបរទេសទាំង ០២នាក់រួមមាន៖
១/ឈ្មោះ LIU MIN ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិចិន
២/ឈ្មោះ WU ZHIHENG ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិចិន
ជនជាតិចិនទាំង ០២ នាក់ខាងលើ បានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ QD728 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល ៣ឆ្នាំ៕

មតិយោបល់