ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យជំងឺរើឡើង ស្រាប់តែប្រកាច់ផ្កាប់មុខចូលអាងទឹករានទេវតាស្លាប់

តាកែវ: កាលពវេលាម៉ោង ៤និង១៥នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ដួលផ្កាប់មុខចូលអាងទឹករានទេវតាស្លាប់ ស្ថិតក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ជួង គឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានជំងឺប្រចាំកាយ(ឆ្កួតជ្រូក)។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះអង្គុយផឹកស្រា ជជែងលេងជាមួយអ្នកជិតខាង មួយសន្ទុះក្រោយក៏ដើរទៅអង្គុយមុខផ្ទះ លើអាងទឹករានទេវតាមានកម្ពស់ ៣តឹក សង្ស័យជំងឺរើឡើងស្រាប់តែប្រកាច់ផ្កាប់មុខចូលទឹក មិនដឹងពីពេលណានោះទេ លុះពេលប្អូនស្រីរបស់ជនរងគ្រោះចេញពីក្នុងផ្ទះមក ឃើញបងផ្កាប់មុខក្នុងអាងខំទាញឡើងមិនរួច ទើបស្រែកហៅគេឲ្យមកជួយ តែអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ជំនាញបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ បញ្ជាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកអាងពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់