កណ្ដាលៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងឃុំព្រែកសន្ទេន ស្រុកញញាឮ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បុរសម្នាក់ ជិះម៉ូតូ១គ្រឿងមកប៉ះជាមួយរថយន្តក្រុង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង មិនទាន់រកឃើញសាច់ញាតិទេ។
ខណៈពេលនេះ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ សម្រាប់ព័ត៌មានលម្អិត នឹងផ្សាយជូនពេលក្រោយ៕
មតិយោបល់