ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ ថ្កោលទោស​ការបាញ់​ផ្លោង​ដាក់​ពិធី មង្គលការ​នៅ​ក្នុង​ប្រទេស​អាហ្គានីស្ថាន​​​​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គីមូន កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ បានធ្វើការ​ថ្កោលទោស​ក្នុង​កម្រិត​ធ្ងន់ធ្ងរ ចំពោះ​ការវាយប្រហារ បាញ់​ផ្លោង​គ្រាប់​ទៅលើ​ពិធីមង្គលការ​មួយ​កន្លែង
នៅក្នុង​ប្រទេស​អាហ្គានីស្ថាន ដែល​បណ្តាល​អោយ​មាន​ជន​ស៊ីវិល​ប្រមាណ​៣០​នាក់​បាត់បង់​ជីវិត និង ច្រើនជាង ៤០​នាក់​ផ្សេង​ទៀត​ទទួល​រងរបួស ។​
​ទន្ទឹមគ្នានេះ លោក បាន គីមូន បាន​អំពាវ នាវ​ឱ្យ​មាន​ការស៊ើបអង្កេត​យ៉ាង​តឹងរឹង បំផុត ដើម្បី​នាំយក​ឧក្រិដ្ឋជន​មក​កាត់ទោស​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំងអស់ នោះ ។​
​គួរ​រំលឹក​ផងដែរ​ថា យ៉ាងហោច​ណាស់​មាន​មនុស្ស​ប្រមាណ​១៦០​នាក់​បាន​ស្លាប់ ក្នុង​នោះ​ភាគច្រើន​ជា​ជន​ស៊ីវិល ខណៈ​ដែល​ជន​រងគ្រោះ​ជាង​២៦០​នាក់​ផ្សេង ទៀត​ទទួល​រង​របួសធ្ងន់ និង ស្រាល បន្ទាប់​ពី​ការវាយប្រហារ​ពី​សំណាក់​ក្រុម​បះ បោរ​ដឹកនាំ​ដោយ​ពួក​ឧទ្ទាម​តា​លី​បង់​មក​លើ​ប្រទេស​អាហ្កានីស្ថាន កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤​កន្លងទៅ ស្របពេល​ដែល​កងកម្លាំង​រដ្ឋាភិបាល​កំពុង​ទទួល​ខុសត្រូវ​លើ ផ្នែក​សន្តិសុខ ៕​
Bankimoon

មតិយោបល់