ព័ត៌មានជាតិ

Update៖ កំពូលកូន! ខឹងតេទូរសព្ទសុំលុយម៉ែមិនឲ្យ ដុតផ្ទះចោល..

ព្រៃវែងៈ លោកអធិការក្រុងព្រៃវែង បានប្រាប់Post News ថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង អស់ស្ទើរទាំងស្រុង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ផ្ទះដែលឆេះមានទំហំទទឹង៣,៥ម៉ែត្រ បណ្តោយ៧,៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សី បណ្តាលឲ្យខូចផ្ទះ១ខ្នងនិងសម្ភារៈ
ក្នុងមួយចំនួនជាកម្មសិទ្ធរបស់ឈ្មោះ លឹម ក្រិច ភេទស្រី អាយុ៦៣ឆ្នាំ គឺបណ្តាលមកពីកូនប្រុសឈ្មោះ កែវ សីហា ហៅជា ភេទប្រុស អាយុ៣២ឆ្នាំ ដែលមានសតិមិនប្រក្រតី បានតេទូរសព្ទទៅសុំលុយម្តាយតែម្តាយពុំមានលុយឲ្យក៏ខឹងដុតផ្ទះចោលតែម្តង។ ហើយបានយកកាំបិតបុ័ងតោអារដៃខ្លួនឯង បណ្តាលឲ្យមានរបួស សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត៕

កំពូលកូន! ខឹងតេទូរសព្ទសុំលុយម៉ែមិនឲ្យ ដុតផ្ទះចោល..

មតិយោបល់