ព័ត៌មានជាតិ

ស្លុតចិត្តណាស់! ឪពុកប្រើឲ្យទៅទិញបារី បែរជាជិះម៉ូតូទៅបុកដើមឈើ បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ

កណ្តាល: នៅវេលាម៉ោង ៨ និង ០០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្ទះលោកតា វាន់ តាន់ ស្ថិតនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង។

ជនរងគ្រោះឈ្មោះ រៀល រ៉ាឌីភេទស្រី អាយុ២៤ឆ្នាំ នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូ ម៉ាក SUZUKILETS ពណ៌ស+ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GH-1960 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់ មើលក្រោយ) បើកបរដោយនារីម្នាក់ ធ្វើដំណើរពីត្បូងទៅជើង បំណងទៅទិញបារីឲ្យឪពុក។

មូលហេតុ៖ អ្នកបើកម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន។

មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកដើមទុំទេស បណ្ដាលឲ្យបាក់ក និងបែកក្បាលស្លាប់ភ្លាមៗតែម្ដង។ ករណីនេះ ខូតខាតម៉ូតូធ្ងន់០១គ្រឿង ត្រូវបានសាច់ញាតិយកទៅរក្សាទុកដោយខ្លួនឯង៕

មតិយោបល់