ព័ត៌មានជាតិ

សង្ស័យគ្រប់គ្រងអារម្មណ៍លែងបាន បុរសម្នាក់រត់ទៅចង.ក សម្លាប់ខ្លួននៅនឹងដើមត្របែកកក្បែរផ្ទះ

សៀមរាប: កាលពីវេលាម៉ោង ១និង១០នាទីអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ បុរសម្នាក់ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួននឹងខ្សែអង្រឹង ពណ៌ខ្មៅ ភ្ជាប់និងមែកដើមត្របែកកម្ពស់ ៣.០៥ម៉ែត្រ មុខផ្ទះរបស់ខ្លួន ចម្ងាយ ៤ម៉ែត្រ ស្ថិតភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប។

សពជនរងគ្រោះឈ្មោះ តុន ទុំ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំខាងលើ ។

មូលហេតុ៖ ជនរងគ្រោះជាមនុស្សញៀនស្រា និងមានជំងឺប្រចាំកាយ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺជនរងគ្រោះពិតជាស្លាប់ ដោយចង.កសម្លាប់ខ្លួនប្រាកដមែន៕

មតិយោបល់