ព័ត៌មានជាតិ

ហ្វីលីពីន នឹងទិញឧទ្ធម្ភាគចក្រ ធុន Black Hawk ៣២គ្រឿង

(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានឱ្យដឹងថាប្រទេសរបស់លោកនឹងទិញ ឧទ្ធម្ភាគចក្រ ប្រភេទ S-70i Black Hawk ចំនួន ៣២គ្រឿង ពីក្រុមហ៊ុន Sikorsky Aircraft មានមូលដ្ឋាននៅក្នុងប្រទេសប៉ូឡូញ។

ប្រមុខការពារជាតិហ្វីលីពីនរូបនេះបានឱ្យដឹងដែរ ថាកិច្ចសន្យាកំពុងត្រូវបានព្រៀងឡើង ដោយការប្រគល់ឧទ្ធម្ភាគចក្រ ៥គ្រឿងដំបូងអាចនឹងធ្វើឡើងនៅឆ្នាំ២០២៣។

លោក Delfin Lorenzana កាលពីថ្ងៃសុក្រកន្លងទៅនេះក៏បានបង្ហើបឱ្យដឹងផងដែរថាប្រទេសរបស់ លោកទើបសម្រេចបានកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៉ីលប្រឆាំងនាវាពីប្រទេសឥណ្ឌា ក្នុងតម្លៃជិត ៣៧៥លានដុល្លារអាមេរិក ដើម្បីយកទៅពង្រឹងសមត្ថភាពយោធាជើងទឹក នៃប្រទេសអាស៊ានមួយនេះ៕

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana កាលពីថ្ងៃសុក្រកន្លងទៅនេះក៏បានបង្ហើបឱ្យដឹងផងដែរថាប្រទេសរបស់ លោកទើបសម្រេចបានកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៉ីលប្រឆាំងនាវាពីប្រទេសឥណ្ឌា ក្នុងតម្លៃជិត ៣៧៥លានដុល្លារអាមេរិក ដើម្បីយកទៅពង្រឹងសមត្ថភាព យោធាជើងទឹក នៃប្រទេសអាស៊ានមួយនេះ៕

ប្រភព៖ Reuters

មតិយោបល់