ព័ត៌មានជាតិ

រថយន្តតាក់ស៊ីព្រៃវែង សៀមរាប ប៉ោយប៉ែន បុកម៉ូតូបណ្ដាលឲ្យស្លាប់បុរស២នាក់

កំពង់ធំ: នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីយប់ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១២២-១២៣ ចំណុចភូមិចុងដូង ឃុំចុងចូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ដ និងម៉ូតូ។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1K-1507 ធ្វើដំណើរពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួននិងបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ម៉ូតូម៉ាក ហុងដាវេវ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1O-1138 បើកបរពីត្បូងទៅជើងដោយឈ្មោះ មិន វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកសិករ អ្នករួមដំណើឈ្មោះ សាយ ភីន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរកសិករ អ្នកទាំង ២ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យពាក់មួកសុវត្ថិភាព។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើករថយន្ត និងអ្នកបើកម៉ូតូមិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីធ្វើការវាស់វែងវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់