ខ្សែប្រយុទ្ធក្លិប Monaco លោក Radamel Falcao ដែលអាកខានមិនអាចលេងឲ្យកូឡ៊ុំប៊ី នៅ World Cup ដោយសារតែបញ្ហារបួសក្បាលជង្គង់ នោះ ឥឡូវខាងក្លិបបានត្រៀមខ្លួនដើម្បី ស្តាប់និងមើលសំណើរ ពី ក្លិប Real Madrid ដែលចង់ដេញថ្លៃកីឡាកររូបនេះ។
កីឡាករសញ្ជាតិកូឡ៊ុំប៊ី បានចូលរួមលេងឲ្យ Monaco ក្នុងក្របខណ្ឌ Ligue 1 តម្លៃ ៤៥ លានអឺរ៉ូ ដោយទិញពី Atletico Madrid កាលពីរដូវកាលមុន។
ប្រភពវីគីបានចុះផ្សាយថា កីឡាករ Radamel Falcao ត្រូវបានគេជឿជាក់ថា នឹងធ្វើការផ្លាស់ប្តូរក្លិបលេង ដោយខាង Real Madrid កំពុងដេញថ្លៃ ។ បើទោះបីជា មានព័ត៌មាននេះក្តី ក៏ប៉ុន្តែអ្វីដែលត្រូវដេញថ្លៃ គឺនឹងធ្វើឡើងនៅខែ មករា ដូច្នេះ មានន័យថា ខាង Real Madrid ចាំមើលពីការងើបឡើងវិញ ពីរបួសក្បាលជង្គង់ ៕
មតិយោបល់