កីឡាករវាយតិន្នីស សញ្ជាតិអេស្ប៉ាញ Nicolas Almagro បានបំបាក់ Janko Tipsarevic ដោយពិន្ទុ 2-1 ពោលគ្រាប់បាល់ 2-6 7-6 (7-3) និង6-2 ដើម្បីជាជំហានឈានចូលវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី Mubadala Tennis Championships។
រយៈពេល ៣ ថ្ងៃ កន្លងមកហើយដែលកីឡាកររូបនេះជំនួសតំណែងជើងខ្លាំង លេខ ៤ ពិភពលោក កីឡាករ Rafael Nadalដែលធ្វើឡើងនៅ Mubadala Tennis Championshipsនេះ Nicolas Almagro ក៏នឹងឡើងទៅជួបមុខកីឡាករ Novak Djokovicនៃវគ្គផ្តាច់ព្រ័ត្រ នៃការតាំងបង្ហាញទម្រង់លេងនេះ នៅ Abu Dhabi។
ការចាប់ផ្តើមដំបូង កីឡាករ Nicolas Almagro បានបាក់ទឹកចិត្តទៅហើយ ដោយចាញ់ 6-2 នោះស្ទើរតែនិយាយពាក្យថាបាយបាយតែ សិតទី ២ ឈានចូលមកដល់ ក៏រើខ្លួនពីការគាប់សង្កត់នេះ ដោយតបតវិញ រហូតដល់ទៅ ២ ផ្ទួនៗ ដោយ ១ សិតនោះទាំង គ្រាប់បាល់ឈ្នះប្រផិតប្រផើយ។
ដូចគ្នានេះដែរ Novak Djokovicនឹងត្រូវជួបកីឡាករអេស្ប៉ាញរូបនេះនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃ សៅរ៍នេះតែម្តងបន្ទាប់ពីគាត់បានទំលាក់ David Ferrer ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-0 និង 6-3ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ៕
មតិយោបល់