ព័ត៌មានជាតិ

រថយន្តមន្ត្រីប៉ូលិស ពាក់ស័ក្ដិ៥ ធ្វើការនៅពន្ធនាគារព្រៃសម្នាក់ ត្រូវរថយន្តម្ខាងទៀតបើកទ្វារប៉ះ បណ្ដាលឲ្យរងការខូចខាត ដោះមិនចេញ បញ្ជូនទៅខណ្ឌ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងបុរីពិភពថ្មី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តមួយគ្រឿង ឈប់ចតទិញអីវ៉ាន់ ពេលបើកទ្វារចុះមិនប្រយ័ត្ន ក៏ត្រូវរថយន្តលុចស៊ីស RX 350 ម្ចាស់ជាមន្ត្រីប៉ូលិស ពាក់ស័ក្ដិ៥ ធ្វើការនៅពន្ធនាគារព្រៃស បើកមកប៉ះ បណ្ដាលឲ្យរងការខូចខាត។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើយបានឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា តែមិនចុះសម្រុង ទើបវាស់វែង និងយកវត្ថុតាងរថយន្តទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់