ផ្ទះ ព័ត៌មានជាតិ ព្រលឹមមិនទាន់...

ព្រលឹមមិនទាន់ រថយន្តទេសចរណ៍១គ្រឿង បើកបុកម៉ូតូទាំងកំរោល បណ្ដាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច

0

កំពង់ធំ: នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ លើផ្លូវជាតិលេខ ៦ ស្ថិតភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ នាម ចាន់នីន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនបង្កឈ្មោះ លោង ហ៊ាន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់)។

ដំណើររឿង៖ មានរថយន្តប្រភេទទេសចរណ៍ ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-6148 បើកបរដោយល្បឿលឿន ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ១គ្រឿង បើកឆ្លងផ្លូវម៉ាក ហុងដាវេវ ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខ សៀមរាប 1H-3525 ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងទៅរក្សាទុកនៅស្នងការនគរបាល ដើម្បីកសារសំណុំរឿងតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.