ព័ត៌មានជាតិ

រថយន្តព្រូសពន្លះទ្រូងផ្លូវ បណ្ដាលឲ្យនារី ៣នាក់ រងរបួសនៅស្តុបក្ដាន់ពីរ

ភ្នំពេញ: នារីពីនាក់បានរងរបួសធ្ងន់បែកមុខបែកមាត់ហូរឈាម ចំណែកម្នាក់ទៀតរងរបួសស្រាល ខណ:បើករថយន្តព្រូស ទៅបុករបាំងថ្មពុះចែកទ្រុងផ្លូវ បណ្ដាលឲ្យរថយន្តជាប់និងរបាំថ្មទៅមុខលេងរួច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទី យប់រំលង់អធ្រាត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបក្ដាន់ពីរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាននារីស្រស់ស្អាត់ម្នាក់ និងរួមដំណើរពីរនាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6595 ធ្វើដំណើពីកើតទៅលិចតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ ក៏ងោកមួយភាំង រថយន្តក៏រេចង្កូតមកខាងឆ្វេងដៃ បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកម្ចាស់អ្នកបើក នៅខាងមុខពីនាក់បែកមុខ បែកមាត់ហូរឈាមរងរបួសធ្ងន់ ភ្លាមៗត្រូវបានម៉ូតូកង់បី នៅក្បែលនោះដឹកយកទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅសមកិច្ច ចុះមកធ្វើការវាស់វែង ស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

មតិយោបល់