ព័ត៌មានជាតិ

អ្នករកស៊ីបិតស្កុតម៉ូតូគួរតែប្រយ័ត្នចំពោះរឿងនេះ…

កំពង់ឆ្នាំងៈ ម៉ូតូឌ្រីមសង់សេរីឆ្នាំ២០០៨ មួយគ្រឿងត្រូវបានឆាបឆេះ ទាំងព្រឹកនៅខាងជើងផ្សារព្រៃខ្មែរ មុខហាងជួសជុលម៉ូតូឈ្មោះម៉េង ហេតុការឆេះម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង៧និង
៤៥នាទី ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៩ នៅផ្ទះឈ្មោះបុល ខាងជើងផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិអណ្ដូងស្នាយ ឃំុអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះបណ្ដាលមកពីអ្នករកស៊ីបិតស្កុតម៉ូតូ ស៊ីឈ្នួលបិតម៉ូតូឲ្យគេហើយយកដែកកេះរោលស្កត់បិតម៉ូតូហើយក៏បណ្ដាលឲ្យឆាបសាំងឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។

ចំណែកម្ចាស់ម៉ូតូឈ្មោះ សាត ផល្លាអាយុ៤៥ឆ្នាំរស់នៅភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ក្រោយកើតហេតុម្ចាស់ម៉ូតូបានទៅរកសមត្ថកិច្ចធ្វើកំណត់រងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់