ព័ត៌មានជាតិ

មន្ត្រីបំរើការងារក្នុងសាលាខេត្តម្នាក់ធ្វើអត្តឃាត(ចងក)សំលាប់ខ្លួនក្នុងផ្ទះសំណាក់យ៉ីហោឈ្មោះ សេរី- មង្គល

កំពុងឆ្នាំងៈ មន្ត្រីបំរើការងារក្នុង សាលាខេត្ត សង្ស័យ ធ្វើអត្តឃាត(ចងក)សំលាប់ខ្លួន ដោយខ្លួនឯង នៅចំណុចបន្ទប់ជួលលេខ6ក្នុងផ្ទះសំណាក់យ៉ីហោឈ្មោះ សេរី-មង្គល ស្ថិតក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរ កាលពីថ្ងៃទី ០៣ ខែកុម្ភះ ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះសួន វិរះ ភេទប្រុសអាយុ28ឆ្នាំ មសនទីលំនៅភូមិស្រែតាជ័យឃុំអភិវឌ្ឍន៍ស្រុកទឹក
ផុស ជាមន្ត្រីបំរើការងារក្នុង សាលាខេត្ត ។
យោងតាមការបំភ្លឺអ្នកស្នាក់ដែលបានស្នាក់នៅជិតបន្ទប់នោះបានអោយដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣០នាទី ជនរងគ្រោះបានត្រឡប់មកពីភ្នំពេញក៏បានគោះទ្វារបន្ទប់គាត់រួចអោយនំគាត់ហូប ហើយក៏ចូលទៅសំរាកក្នុង
បន្ទប់ លុះក្រោយមកនៅព្រឹកថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៩ ក៏មានក្លិនស្អុយនឹងសត្វរុយ ចេញពីក្នុងបន្ទប់ជនរងគ្រោះ ក៏បានប្រាប់ម្ចាស់ផ្ទះ
សំណាក់ នឹងរាយការណ៍មកសមត្ថកិច្ចតែម្តង ។
តាមការធ្វើកោសល្យវិច្ច័យរបស់កំលាំង ជំនាញនឹងដោយមានក្រុមគ្រូពេទ្យចូលរួម បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារការធ្វើអត្តឃាត(ចងក)សំលាប់ខ្លួនឯង ។
ក្រោយពីពិនិត្យកោសលវិច័យ្យរួច សពត្រូវបានប្រគល់ជូនសាច់ញាតិតាមនិតិវិធី ដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍៕

មតិយោបល់