ព័ត៌មានជាតិ

ចាប់ចោរបានទាំងព្រឹកផ្អើលក្រុងដូនកែវ

តាកែវ: នៅ ព្រឹក ថ្ងៃ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩នេះមាន ចោរ ឆក់ ម្នាក់ បានឆក់ ទ្រព្យសម្បត្តិ នារី ម្នាក់ នៅ ម្តុំ ផ្សារ បូរី រស្មី ភូមិ ខ្សឹង សង្កាត់ រកាក្នុង ក្រុង ដូនកែវ ខេត្ត តាកែវមិនសម្រេច ត្រូវ បាន កម្លាំង នៃ អធិការដ្ឋាន នគរបាល ក្រុង ដូនកែវ ធ្វើ ការ ឃាត់ ខ្លួន បាន ភ្លាមៗ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ មាន ឈ្មោះ ទៀម សំណាង ភេទ ប្រុស អាយុ ៣១ឆ្នាំ ប្រកប មុខរបរ កម្មករ មាន ទីលំនៅ ភូមិ អកពង ឃុំ គុស ស្រុក ត្រាំកក់ ខេត្ត តាកែវ ។ បាន ធ្វើ សកម្មភាព ប៉ុនប៉ង លួចឆក់ ទ្រព្យសម្បត្តិ លើជនរងគ្រោះ ដែល មាន ឈ្មោះ នាង សារឿន ភេទ ស្រី អាយុ ៦០ឆ្នាំ ប្រកប មុខរបរ ជា មេផ្ទះ មាន ទីលំនៅ ស្ថិត នៅ ភូមិ សង្កាត់ កើត ហេតុ ខាងលើ ប៉ុន្តែ មិន បាន សម្រេច ក៏ ត្រូវ បាន កម្លាំង នៃ អធិការដ្ឋាន នគរបាល ក្រុង ដូនកែវ ធ្វើការ ឃាត់ ខ្លួន បាន ភ្លាមៗ ។

ប្រភពបន្ត ថា បន្ទាប់ ពី ឃាត់ ខ្លួន បាន ជនសង្ស័យ ធ្វើ សកម្មភាព ប៉ុនប៉ង លួចឆក់ ទ្រព្យសម្បត្តិ អ្នក ដទៃ រួច មក កម្លាំង ជំនាញ នៃ អធិការដ្ឋាន កំពុង កសាង សំណុំ រឿង បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល ខេត្ត ដើម្បី ចាត់ ការ បន្ត ទៅ តាម នីតិវិធី ច្បាប់ ៕

មតិយោបល់