ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគូថរថយន្តស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

តាកែវ: ម៉ូតូនិងម៉ូតូបុកគូថរថយន្តខូចចតស្ងៀមបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ ២០១៩ស្ថិតតាមបណ្តោយផ្លូវ១២៩ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ក្នុងភូមិ ព្រៃល្វា កេីត ឃុំព្រៃល្វាស្រុកព្រៃកប្បាស ខេត្តតាកែវ។
រថយន្តម៉ាកហុីយ៉ុនដាយពណ៌សចំណុះ៥តោនពាក់ស្លាកលេខកំពង់ចាម3A 5980អ្នកបេីកបរបានរត់គេចខ្លួនក្រោយពីកេីតហេតុ។
ម៉ូតូទី១ម៉ាកហុនដាឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០១៥ពាក់ស្លាកលេខកណ្តាល1R 5163បេីកដោយឈ្មោះយិន ចឺតភេទប្រុសអាយុ២៤ឆ្នាំមុខរបរកសិកររស់នៅភូមិថ្លុកដូនទុំឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសហេីមដៃស្តាំរួមដំណេីរដោយយុវជនម្នាក់អាយុ២១ឆ្នាំរងរបួសហេីមជេីងស្តាំ។
ម៉ូតូទី២ម៉ាក់ស៊ុយសុគីឡែតពណ៌សពាក់ស្លាកលេខតាកែវ1Q 1382ជិះដោយឈ្មោះសេងស៊ាងហ៊ុយភេទប្រុសអាយុ២១ឆ្នាំមុខរបកសិកររស់នៅភូមិឃុំជាមួយគ្នាបានស្លាប់នៅកន្លែងកេីតហេតុបេីកីលិចទៅកេីតបុកគ្នាជាមួយម៉ូតូដែលបុកគូថរថយន្តខូចចតស្ងៀមអ្នករួមដំណេីរម្នាក់ភេទប្រុសអាយុ២១ឆ្នាំរងរបួសស្រាល។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងយកវត្ថុតាងទៅរក្សារទុកចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕

មតិយោបល់