ព័ត៌មានជាតិ

ក្មេងទំនើងជិះម៉ូតូ ដេញវាយគ្នានៅតាមដងផ្លូវជាតិលេខ២១ ពេលនេះជាប់ហើយ

កណ្តាលៈ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២២ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ឈឿន សុចិត្ត ស្នងការ នគរបាល ខេត្តកណ្ដាល ក្រោយពីទទួលបានព័ត៌មានអំពីសកម្មភាពក្មេងទំនើងបានជិះម៉ូតូ ដេញវាយគ្នានៅតាមដងផ្លូវជាតិលេខ២១ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ និងប៉ុស្តិ៍រដ្ឋបាល បានស្រាវជ្រាវឃាត់បានជនសង្ស័យមួយនាក់ឈ្មោះ ទី គឹមឃាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ដោយឡែក ជនសង្ស័យ០១រូ បទៀតបានគេចខ្លួន កម្លាំងជំនាញបាននឹងស្រាវជ្រាវបន្តដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់