ព័ត៌មានជាតិ

ឃាត់ខ្លួនជនស្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

ភ្នំពេញៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង០០នាទី ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងអាណាព្យាបាលជនរងគ្រោះ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១ ឈ្មោះ ពង់ វន្នី ហៅ កែវ រតនា ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ,ទី ២ ឈ្មោះ ពេជ្រ ភក្រ្តា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែង នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង ផ្លូវជាតិលេខ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ករណី ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (ពីប្រទេសកម្ពុជា ទៅប្រទេសចិន) ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ន ស ល ភេទស្រី ជនជាតិខ្មែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់