ព័ត៌មានជាតិ

ហាមមិនឲ្យចូលប្រទេសរយៈពេល ៧ឆ្នាំ! ជនជាតិចិនចំនួន ៧នាក់ ត្រូវបណ្ដេញទៅប្រទេសដើ​មវិញ..

ព្រះសីហនុៈ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានព្រះសីហនុ បានសហការជាមួយ កម្លាំងនគរបាលទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិចិនចំនួន ០៧នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។

ជនជាតិចិនខាងលើ៖
១- ឈ្មោះ LIN XIANG HONG ភេទប្រុស អាយុ ២៣ឆ្នាំ
២- ឈ្មោះ CHEN WENBIN ភេទប្រុស អាយុ ២២ឆ្នាំ
៣- ឈ្មោះ WU QIANG ភេទប្រុស អាយុ ៣៧ឆ្នាំ
៤- LIN JIANMIN ភេទប្រុស អាយុ ៣១ឆ្នាំ
៥- ឈ្មោះ CHEN FENHUI ភេទប្រុស អាយុ ២៩ឆ្នាំ
៦- ឈ្មោះ YE YAOXIN ភេទប្រុស អាយុ ២៧ឆ្នាំ
៧- ឈ្មោះ GUAN DEJIN ភេទប្រុស អាយុ ២៩ឆ្នាំ ដោយបានទទួលពីនាយកដ្ឋានកណ្តាលសន្តិសុខ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឆបោក តាមប្រព័ន្ធទូរគមនាគមន៍។

ជនជាតិចិនទាំង ០៧ នាក់ខាងលើ បានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ QD712 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ៕

មតិយោបល់