ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យសន្លប់ស្ដូកម្នាក់ និងម្នាក់ទៀតរបួសដៃឆ្វេង

កណ្តាល: កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង១០នាទី នៅចំណុចលើផ្លូវលេខ១១០ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

ម៉ូតូទី១ C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CV3110 បើកបរដោយឈ្មោះ សំ សំអឿន ភេទអាយុ ៤០ឆ្នាំ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ( របួសធ្ងន់ដួលសន្លប់) ធ្វើដំណើរពីត្បូងទៅជើង បានប៉ះជាមួយម៉ូតូ ZOOMER ពណ៌ក្រហម ស្លាកលេខ កណ្តាល1W-9297 បើកបរដោយឈ្មោះ ត្រាយ គីមលាង ភេទស្រីអាយុ ២៤ឆ្នាំ រស់នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ធ្វើដំណើរពីជើងទៅត្បូង (របួសដៃខាងឆ្វេង)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍ ព្រមទាំងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់