ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Mario Balotelli បានទទូចឲ្យដឹងថា គាត់នៅតែជាកីឡាករ AC Milan ខណៈដែលខ្លួនមានអារម្មណ៍ថាចង់ចូលលេង World Cup នៅរដូវក្តៅខាងមុខនេះ។
ក្នុងចំណោម ១៨ ប្រកួតមកនេះ ក្លិប AC Milan អាចធ្វើបានសម្រេចតែ ៥ ប្រកួតតែប៉ុណ្ណោះ ដោយស្ថិតនៅលេខរៀង ទី ១១ នៃតារាងក្នុងក្របខណ្ឌ Serei A របស់អ៊ីតាលី។
Balotelli រកគ្រាប់បាល់បាន ១៨ គ្រាប់ ក្នុងចំណោម ២៤ ប្រកួត ក្នុងក្របខណ្ឌខាងលើ តាំងពីចូលរួមលេងឲ្យក្លិបនេះ ខណៈដែលផ្លាស់ពិ ក្លិប មេឃខៀវ ក្នុងតម្លៃខ្លួន ១៩ លានផោន កាលពីពីខែ មករា ឆ្នាំ ២០១៣ ហើយកីឡាកររូបនេះសង្ឈឹមថាអាចនឹងអង្គុយលេង ឲ្យអ៊ីតាលី ក្នុងក្របខណ្ឌបាល់ទាត់ពិភពលោក នៅប្រេស៊ីល។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានទទូចឲ្យដឹងថា គាត់គ្មានចំណាប់អារម្មណ៍ចាកពី San Siro នោះទេ នេះបើតាមសម្តីរបស់ខ្លួនបានប្រាប់ដល់ទស្សនាវដ្តី Chi ។
កាលពីខែ ធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ បានឲ្យដឹងថា ក្លិប Milan នឹងលក់កីឡាករ Balotelli ក្នុងទីផ្សារបើកចំហរនៅខែ មករា នេះ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ប្រធានជាន់ខ្ពស់របស់ក្លិប លោក Silvio Berlusconi បាននឹងកំពុងវិភាគលើបញ្ហារបស់កីឡាករូបនេះ។
តែរំពេចជាមួយនឹងគ្នានេះដែរ ខាងក្លិបបានអះអាងពាក្យចចាមអារាមយ៉ាងឆាប់រហ័សថា ក្លិប AC Milan មិនបានគិតពីការលក់កីឡាកររូបនេះ នោះទេ៕
ទស្សនាសកម្មភាពឆ្កួតៗ របស់ Mario Balotelli ៖
មតិយោបល់