ព័ត៌មានជាតិ

លុចស៊ីស RX300 បុកម៉ូតូ របួសមនុស្ស ៣នាក់ និងពន្លះបង្គោលតូបលក់ដូរ ក្នុងផ្សារបូរី ដាច់អស់ចំនួន ០៦ដើម

តាកែវ: វេលាម៉ោង២០ និង ៤៥នាទីថ្ងែទី២៧ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវបេតុងក្នុងបូរីរស្មី ភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិច ។

រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ 2AK 3343 បើកបរដោយឈ្មោះ ផន សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបកសិករ នៅភូមិអង្អនារាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើដំណើរពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ បានបុកនិងម៉ូតូ ហើយក៏ជ្រុលមកបុកបង្គោលតូបលក់ដូរ ក្នុងផ្សារបូរី ដាច់អស់ចំនួន ០៦ដើម ។

ចំណែកម៉ូតូរងគ្រោះ ម៉ាកឌ្រីម១២៥C ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FS 2245 បើកបរដោយឈ្មោះ ហែម ចន្នី ភេទស្រី អាយុ១៧ឆ្នាំមុខរប (រោងចក្រ) ភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ ឃឹម ស្រីលក្ខ័ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ (រោងចក្រ) រស់នៅភូមិសង្កាត់ ជាមួយគ្នា (ជិះកណ្តាល) រងបួសស្រាល និងម្នាក់ទៀតឈ្មោះ ទូច ចាន់នឿន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ (រោងចក្រ) នៅភូមិ សង្កាត់ ជាមួយគ្នា (អង្គុយពីក្រោយ) រងរបួសស្រាល។

ភ្លាមៗផងដែរ អ្នករងរបួសត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ មូលហេតុ៖ បើកបរខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ វត្ថុតាង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងដូនកែវ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់