កំពង់ស្ពឺៈ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោកស្នងការ លោកស្នងការរងទទួលផែន និងដោយមានការសម្របសម្រួលពីលោកស្រី ព្រះរាជអាជ្ញាការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានសហការជាមួយនគរបាលស្រុកអង្គស្នួលខេត្តកណ្តាល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ។
ជនសង្ស័យ៖ ១-ឈ្មោះ សុខ ជា ភេទប្រុស អាយុ២៦ឆ្នាំ ២-ឈ្មោះ សែ សុត្រារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ ហួត ម៉េងលី ភេទប្រុស អាយុ២០ឆ្នាំ ៤-ឈ្មោះ ធឿន ប៊ុនថេត ភេទប្រុស អាយុ១៦ឆ្នាំ ៥-ឈ្មោះ រុំ អ៊ុយអេះ ភេទប្រុស អាយុ១៦ឆ្នាំ ៦-ឈ្មោះ មាន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ៧-ឈ្មោះ សាន សុខលី ភេទប្រុស អាយុ១៧ឆ្នាំ ៨-ឈ្មោះ ចក់ ប្រុសតូច ភេទប្រុស អាយុ២០ឆ្នាំ ៩-ឈ្មោះ ផុន រ៉ាស៊ីង ភេទប្រុស អាយុ១៧ឆ្នាំ ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពធាក់ជនរងគ្រោះ ប្លន់យកម៉ូតូបានចំនួន១០លើក (មានស្លាប់ជនរងគ្រោះម្នាក់) ។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន៤គ្រឿង (ក្នុងនោះម៉ូតូជនរងគ្រោះចំនួន២គ្រឿង ) ។
ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់