កំពង់ធំៈ កាលពីវេលាម៉ោង ៧ និង០០នាទីយប់ថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ត្រង់ចំណុចមុខផ្ទះឈ្មោះ គ្រឿន.សុខគា ភូមិអូរគ្រូកឯ ឃុំសំបូរ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្ត ដែលបើកថយក្រោយ ឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ២នាក់ (ប្រុស)។
សម្ភារៈខូចខាត៖
-ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់លេខកំពង់ចាម 1N-4801(ធ្វើដំណើរផ្លូវត្រង់ពីជើងទៅត្បូង) បើកបរដោយឈ្មោះ ជន.ផល្លី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងសិលា ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរឈ្មោះ យ៉ុង.ផល្លី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។
-រថយន្តប្រភេទឃ្លុបដឹកទឹកកក ពាក់ស្លាកលេខ អ្នកបើកបរមិនស្គាល់ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់។
មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបររថយន្ត បើកបរថយក្រោយឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន ឯអ្នកបើកបរម៉ូតូមានល្បឿនលឿន។
ក្រោយកើតហេតុ វត្ថុតាងម៉ូតូ ត្រូវសមត្ថកិ្ចច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ៕
មតិយោបល់