យូអិនៈ នៅក្នុងពន្លឺនៃរឿងអាស្រូវរំលោភបំពានផ្លូវភេទនាពេលថ្មីនេះដែល ពាក់ព័ន្ធនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសនៅអាហ្រ្វិក អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្របានប្រកាសពីកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញមួយសម្រាប់ជនស៊ីវិលទូទៅ និងបុគ្គលឹកយោធាទាំងអស់ នៅក្នុងភាសាជាផ្លូវការទាំងប្រាំមួយអំពីរបៀបប្រតិបត្តិខ្លួនពួកគេ ជាពិសេសដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានលើផ្លូវភេទ។
ក្នុងសកម្មភាពមួយផ្សេងទៀតដែលបង្កឡើងដោយរឿងអាស្រូវមួយនេះដែរ នាយកដ្ឋានអង្គការសហប្រជាជាតិផ្នែកគាំទ្រការចុះតាមមូលដ្ឋាន(DFS) និយាយផងដែរថា ប្រទេសឥណ្ឌាជាប្រទេសមួយដែលបានចូលរួមចំណែកក្នុង កងទ័ពច្រើនបំផុតក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ។
DFS បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍បានថាឥណ្ឌាបានផ្តល់ថវិកា ១០០០០០ ដុល្លារអាមេរិកសម្រាប់មូលនិធិ Trust ដែលគាំទ្រជនរងគ្រោះនៃការ កេងប្រវ័ញ និងការរំលោភបំពានចផ្លូវភេទ ក្លាយជាការរួមចំណែករបស់អង្គការមូលនិធិសកលជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅចុងខែមីនានេះ។
ចាប់ពីខែមករា ឆ្នាំ២០១៦មកទល់ពេលនេះ មានការចោទប្រកាន់នៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ៥០ករណី បើធៀបទៅនឹងរបាយការណ៍ដូចគ្នានៅក្នុងឆ្នាំ២០១៤ មាន៥២ករណី និង ៦៩ករណីនៅឆ្នាំ ២០១៥ សម្រាប់ករណីទាំងអស់នោះមាន បុគ្គលិក រួមបញ្ចូលទាំង យោធា ប៉ូលិស បុគ្គលិកស៊ីវិល អ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ ក្រុមហ៊ុនម៉ៅការសំណង់ និង អ្នកពិគ្រោះយោបល់ នេះបើយោងតាមស្ថិតិពីការិយាល័យត្រួតពិនិត្យផ្ទៃក្នុងដែលផ្តល់ដោយអង្គភាពវិន័យរបស់អង្គការសហប្រជាជាតិប្រព្រឹត្ដនិង។
សេចក្តីប្រកាសរបស់ DFS បាននិយាយថា “កម្មវិធីដែលចាំបាច់ត្រូវរៀនសូត្រតាមអ៊ីនថ្មី សម្រាប់បុគ្គលិកឯកសណ្ឋាន និងស៊ីវិលទាំងអស់ ពង្រឹងការបណ្តុះបណ្តាលស្តីពីស្តង់ដារ នៃការប្រព្រឹត្ដដូចការរំពឹងទុក នៃគណនេយ្យភាព និងការទទួលខុសត្រូវរបស់បុគ្គល នៅក្នុងបញ្ហានៃការប្រព្រឹត្ដ និងវិន័យពិសេសមួយ ផ្តោតលើការកេងប្រវ័ញ្ច និងការរំលោភបំពានលើផ្លូវភេទ។
យ៉ាងណាក៏ដោយ តាមប្រភពគេមិនបានប្រាប់ទេ ថាតើកម្មវិធីនៅលើអ៊ីនធើណេតដើម្បីបង្ការការរំលោភបំពាន និងកេងប្រវ័ញ្ចលើផ្លូវភេទមួយនេះមានឈ្មោះអ្វីនោះឡើយ៕
មតិយោបល់