ព្រះសីហនុៈ យោងតាមផេក លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្មីៗកន្លងមកនេះ មានសារព័ត៌មានមួយចំនួនតូចបានបង្ហោះថារូបភាពជនខាងក្រោមដែលមានសាក់រូបពេញខ្លួននេះគឺ ជាក្រុមចិននៅក្នុងប្រទេសកម្ពុជា តែ តាមពិតក្រុមទាំងនេះជាជនជាតិវៀតណាម ហើយម្ចាស់ហ្វេសប៊ុកឈ្មោះ GIA DINH VUI TINH ជារឿយៗបានបង្ហោះរូបក្រុមនេះធ្វើសកម្មភាព (សកម្មភាពគេថតភាពយន្តនៅវៀតណាមទេ) បង្អួតសាក់ដាក់បណ្តាញសង្គមហ្វេសប៊ុករបស់ពួកគាត់ ជាអកុសលត្រូវសារព័ត៌មានមួយក្តាប់តូចព្យាយាមបំពុលសង្គមខ្មែរយើងឲ្យអាប់អួរមិនស្រាកស្រាន្ត។
ដូច្នេះហើយ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សារធាណៈ មេត្តាយកចិត្តដាក់ពិនិត្យឲ្យបានច្បាស់លាស់ មុននឹងវាយតម្លៃ និងសូមឲ្យបងប្អូនជនរួមជាតិ មេត្តាមានស្មារតីខ្ពស់ ក្នុងការលើកតម្កើងថែរក្សាកិត្តិយស មុខមាត់ និង សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងទាំងមូល៕
មតិយោបល់