អាល្លឺម៉ង់ៈ បើតាមមន្ត្រីប៉ូលិស បាននិយាយថា ក្មេងស្ទាវកូនកាត់អាល្លឺម៉ង់អ៊ីរ៉ង់អាយុ ១៨ ឆ្នាំម្នាក់ ត្រូវបានគេសង្ស័យថា ជាខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងផ្សារទំនើបមួយ នៅក្នុងទីក្រុង Munich ភាគខាងត្បូអាល្លឺម៉ង់កាលពីល្ងាចថ្ងៃសុក្រ ដែលសម្លាប់មនុស្ស ៩ នាក់ និង ១៦នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។
មេប៉ូលិសទីក្រុង Munich លោក Hubertus Andrae បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា បើមើលតាមកាមេរ៉ាទំនងជា ក្មេងស្ទាវកូនកាត់អាល្លឺម៉ង់អ៊ីរ៉ង់ម្នាក់ ត្រូវបានសង្ស័យថា ជាខ្មាន់កាំភ្លើង បាញ់ប្រហារនៅទីក្រុង Munich ។
មកទល់ពេលនេះ មានអ្នករងរបួសបី កំពុងស្ថិតនៅក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ ដោយលោក Andrae បានបន្ថែមទៀតថា ក៏កុមារមួយចំនួនរងរបួសផងដែរ។
ទន្ទឹមនឹងនេះដែរប៉ូលិស បាននិយាយថា វានៅតែមិនទាន់ច្បាស់ថា តើមានជនជាតិអាស៊ីមួយចំនួន ស្ថិតក្នុងចំណោមជនរងគ្រោះ ដែលបានស្លាប់ប្រាំបួននាក់នោះនៅទ្បើយទេ៕
មតិយោបល់