ព្រៃវែងៈ នៅវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានអ្នកលឿង ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់ទាំងសងខាង ភ្លាមៗនៅនឹងកន្លែង។
ម៉ូតូទី១ ម៉ាក វ៉េវអ៊ី ពណ៌ខ្មៅ ស្លាកលេខ កំពង់ឆ្នាំង 1A-1666 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ ឌុក វ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិរាំងដេក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ។
ម៉ូតូទី២ម៉ាកហុងដាC125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1BD-8281 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ខេង ភារម្យ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើតហេតុ។
មូលហេតុ៖ ប្រើប្រាស់ល្បឿនលឿន មិនប្រកាន់ស្តាំដៃរៀងៗខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រែកខ្សាយ (ក) ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់