ព័ត៌មានជាតិ

ថ្ងៃបុណ្យភ្ជុំធំ មានមនុស្សលង់ទឹកស្លាប់ ២នាក់! រកសពឃើញម្នាក់ និងម្នាក់ទៀតរកមិនទាន់ឃើញទេ

កំពង់ឆ្នាំង: កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសបុណ្យភ្ជុំធំ នៅក្នុងថ្ងៃតែមួយស្រុកបរិបូណ៌ មានករណីមនុស្ស លង់ទឹកស្លាប់២កន្លែង ដោយម្នាក់ឃើញសាកសព និងម្នាក់ទៀតរកមិនទាន់ ឃើញនៅឡើយ។

១-នៅស្ទឹងខ្សាច់ស ឃុំពេជ្រចង្វាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្មេងប្រុសអាយុ ១៣ ឆ្នាំ រស់នៅទីក្រុងភ្នំពេញ មកលេងនៅកម្សាន្តនៅតំបន់នោះ ជាមួយក្រុមគ្រួសារ រហូតទល់យប់ថ្ងៃនេះ រកសពមិនទាន់ឃើញនៅឡើយ។

២-នៅទំនប់កុមារ ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យុវជនម្នាក់ឈ្មោះស្រស់ អាយុប្រហែល ២០ ឆ្នាំមានទីលំនៅស្ថិតនៅ ក្នុងភូមិស្មែត ជាកូនកំព្រា គាត់បានផឹកស៊ីស្រវឹង ហើយចុះលេងទឹកជាមួយមិត្តភក្ដិបីរូបទៀត នៅវេលាម៉ោងជាង៣ រសៀលនាថ្ងៃកើតហេតុ ហើយសាកសព បានរកឃើញម៉ោងជិត ៦ ល្ងាច៕

មតិយោបល់