ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ លង់ទឹកទន្លេស្លាប់

កំពង់ឆ្នាំ: កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៤ និង៥០ នាទីរសៀល មានករណីមនុស្សលង់ទឹកទន្លេស្លាប់ ស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ផ្លូវទៅខេត្តកំពង់ធំ)។

ឪពុកជនរងគ្រោះឈ្មោះ ម៉ន សុវណ្ណ អាយុ ៣១ឆ្នាំ និងម្ដាយឈ្មោះ ហាក់ ស្រ៊ន អាយុ ៣០ឆ្នាំ រស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង បានយកកូនឈ្មោះ សុវណ្ណដាវីន អាយុ៩ឆ្នាំ (ជនរងគ្រោះ) និងក្មេងឯទៀតទៅលេងទឹក នៅចំណុចខាងលើ ជាអកុសលជនរងគ្រោះ បានលងទឹកស្លាប់តែម្ដង៕

មតិយោបល់