តាកែវៈ ស្ថិតក្រោមការបញ្ជា និងដឹកនាំយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោក សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក យុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ។
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញ នៃស្នងការដ្ឋាន និងកម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ បានបំបែកសំណុំរឿងឃាតកម្ម ១ករណីដែលឃាតកម្មនេះបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២និង១៣នាទី ។
ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖
ទី១៖ ឈ្មោះ ប៉ុល ឆវ័ន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រចាប់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
ទី២៖ ឈ្មោះ ឡាច កក្កដា ហៅដា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ជាអ្នក បើកបរម៉ូតូ)។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋានកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់