ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​ប្រប​មាត់ទន្លេ ពី​សាលចតុមុខ​ដល់​ស្ពាន​ព្រះមុនីវង្ស​ក្បាលថ្នល់​

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០១៥ បានចាប់ផ្តើម​ចុះ​ត្រួតពិនិត្យ នៅតាម​មាត់ទន្លេ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សាងសង់ ផ្លូវ​ថ្មើរជើង​ប្រប​មាត់ទន្លេ​មួយ ចាប់ពី​សាលសន្និសីទ​ច​តុ​មុខ រហូតដល់​ស្ពាន​ព្រះមុនីវង្ស (​ក្បាលថ្នល់​) ។ នេះ​បើ​យោងតាម​ការ Facebook Page របស់​សាលា​រាជធានី​ភ្នំពេញ​។​

​សម្រាប់​គម្រោង​ផ្លូវ​ថ្មើ​ជើង​នេះ នឹងត្រូវ​ធ្វើ​ឡើងជា​២​ដំណាក់កាល គឺ​ដំណាក់កាល​ជំហាន​ទី​១ មាន​ប្រវែង​៩៥០​ម៉ែត្រ ចាប់ពី​ខាងមុខ​សាលចតុមុខ រហូតដល់​ស្ពាន​កោះ​ពេជ្រ ដោយ​ចំណាយពេល​សាងសង់ រយៈពេល​១​ឆ្នាំ ហើយ​ថា ក្រោយ​ពេលដែល​បញ្ចប់ គម្រោង​សាងសង់​ដំណាក់កាល​ទី​១​នេះ អាជ្ញាធរ​នឹង​ចាប់​ដើម​សាងសង់​សម្រាប់​ដំណាក់កាល​ទី​២​ទៀត គឺ​ផ្លូវ​ថ្មើ​ជើង​បន្ត​ពី​ស្ពាន​កោះ​ពេជ្រ ដល់​ស្ពាន​ព្រះមុនីវង្ស​។​យ៉ាងណាក៏ដោយ​គម្រោង​នេះ នឹង​ចាប់ផ្តើម​សាងសង់​ភ្លាមៗ បន្ទាប់ពី​អាជ្ញាធរ​សិក្សា​ចប់​រួចរាល់​។​
​គួរបញ្ជាក់​ផងដែរ​ថា គម្រោង​នេះ​ជា​ផ្លូវ​សម្រាប់​ដើរ​ដំបូង​ហើយ នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ទទឹង​ចាប់ពី​៦​ម៉ែត្រ ទៅ​១៥​ម៉ែត្រ ដើម្បី​បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ផ្តល់​ភាពងាយស្រួល សម្រាប់​ប្រជាពលរដ្ឋ ដែល​ទៅ​កម្សាន្ត ហាត់ប្រាណ​តាម​មាត់ទន្លេ​៕​
11158175_970527539646239_1586925925_n

11156757_970527529646240_1751775574_n11139915_970527546312905_117998154_n11095113_970527542979572_1633496573_n

មតិយោបល់