ព័ត៌មានជាតិ

អ​តី​ត​​​ខ្សែ​​​ប្រ​យុ​ទ្ធ​អ​ង់​​គ្លេ​ស​ ​Owen​ ​ព្យូ​រ​​​​ទ្រ​​នា​ប់​​ជើ​ង​​នៅ​​​រ​ដូ​វ​​​កា​​ល​​​ក្រោ​យ​​​

132246011_11n
ខ្សែប្រយុទ្ធ​ជើងចាស់​របស់​អង់គ្លេស​Michael Owen​បានប្រកាស​ថ្ងៃ​អង្គារ​នេះ​ថា​រូប​ខ្លួន​នឹង​ព្យួរ​ស្បែកជើង​​ក្រោយ​ចប់​រដូវ​កាល​នេះ​។​
​កីឡាករ​​វ័យ ៣៣ ឆ្នាំ រូបនេះ​​កំពុង​តែបង្ហាញទម្រង់លេង​​​នៅ​ក្រុម​Stock Cityបាន​សរសេ​រលើ​គេហទំព័រ​របស់​ខ្លួន​ថា​”​វា​ជា​ព័ត៌​​មាន​ដ៏​ធំធេង​ដែល​ខ្ញុំ​បាន​ប្រកាស​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ចូលនិវត្តន៍​ពី​បាល់ទាត់​អាជីព​នា​រដូវ​កាល​ក្រោយ​”។​
132246011_31n
Owen​បាន​និយាយ​បន្ថែមទៀត​ថា​ក្នុង​រយៈពេល​តាំងពី​ចាប់ផ្តើម​អាជីព​នៅ​អាយុ​១៧​ឆ្នាំ​ក្នុង​ក្រុម​Liverpool​និង​បាន​សាង​ស្នាដៃ​ជាច្រើន​សម្រាប់​​ក្រុម​និង​បន្តបន្ទាប់​មក​ដែល​បាន​ផ្លាស់​ទៅ​លេងឲ្យ​Real Madrid, Newcastle, Manchester United និង​ចុងក្រោយ​គឺ​Stock City​ហើយ​នេះ​មិន​បាន​រាប់​ទាំង​ពី​គុណសម្បត្តិ​ដែល​រូប​លោក​ជួយ​សាង​កេរ្ត​ឈ្មោះ​ឲ្យ​ក្រុម​ជំរើសជាតិ​ផង​។​គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​នាពេល​បច្ចុប្បន្ន​ថា​វា​ជា​ពេលវេលា​ដ៏​សាក​សម​ដែល​នឹង​ត្រូវ​បិទ​ទំព័រ​ជីវិត​របស់​ខ្លួន​ជាមួយ​នឹង​បាល់ទាត់​អាជីព​ហើយ​៕​
132246011_41n

មតិយោបល់