ព័ត៌មានជាតិ

ប្រយ័ត្នបងប្អូន! ភ្លៀងមួយមេធំ លាយឡំខ្យល់កន្រ្តាក់ ធ្វើឲ្យរលំផ្ទះពលរដ្ឋបាក់រាបដល់ដី

កណ្ដាល: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២១០៩ យប់មិញ វេលាម៉ោង ០៧ និង១៥នាទី នៅស្រុកលើកដែក ខេត្តកណ្តាល មានភ្លៀងធ្លាក់មួយមេធំ លាយឡំនឹងខ្យល់កន្រ្តាក់ បានបណ្តាលឲ្យរលំបាក់ផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំទទឹង ៥ម៉ែត្រ បណ្តោយ ៧ម៉ែត្រ បាក់រាបដល់ដី ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់។

ករណីនេះ បណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង ០១ខ្នង ខូចខាតម៉ូតូ ០១គ្រឿង កង់ ០១គ្រឿង និងរបស់របរក្នុងផ្ទះមួយចំនួនទៀត និងរបើកតំបូលសាលាឃុំ ០១ខ្នង ករណីខាងលើនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

-ឃុំពាមរាំង បណ្តាលឲ្យរលំផ្ទះ ០៦ខ្នង នៅភូមិពាមរាំងលើ និង០១ខ្នងទៀត នៅភូមិព្រែកតាទួន របើកដំបូល និងបណ្តាលឲ្យមនុស្ស០១ម្នាក់របួសធ្ងន់ និងរបួសស្រាល ០៤នាក់ អាជ្ញាធរនិងសមត្ថកិច្ចបានចុះដល់កន្លែងកើតភ្លាមៗ និងបានជួយសម្រួលឲ្យបិទភ្លើងបណ្តោះអាសន្ន៕

មតិយោបល់