កណ្ដាលៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៣ និង០០នាទីរំលងអធ្រាត្រ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីលួចម៉ូតូ។
ជនរងគ្រោះឈ្មោះ មីន កាស ភេទ ស្រី អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ លក់ត្រី មានទីលំនៅភូមិឃុំកើតហេតុ (បាត់ម៉ូតូ០១គ្រឿងម៉ាក
C125 ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ1A2983។
ជនសង្ស័យ ០៣ នាក់៖
១-ឈ្មោះ សា ស៊ូទី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ នេសាទ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន) ។
២-ឈ្មោះ សុះ ម៉ាន់ស៊ូត ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខ
របរ នេសាទមានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល (គេចខ្លួន) ។
៣-ឈ្មោះហ៊ីម ស្លេះ ឡេះ ភេទ ប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន.២៩.០៩.២០១៩)។
វត្ថុតាងចាប់យក៖ ម៉ូតូ២គ្រឿង
១- ម៉ូតូ ម៉ាក គុប ពណ៌ទឹកប៊ិច គ្មានស្លាកលេខ (របស់ជនសង្ស័យ)
២- ម៉ូតូម៉ាក់C125 ស៊េរី២០០៥ ពាក់ស្លាកលេខ កំពង់ចាម 1A2983(របស់ជនរងគ្រោះ)។
ដំណើររឿង៖ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ២១ និង០០ នាទី ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួន ចាក់សោ.កទុកនៅក្រោមផ្ទះ ហើយឡើងទៅដេក លើផ្ទះ។ លុះវេលាម៉ោង ៣ និង០០ នាទី ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យមានឈ្មោះ សា ស៊ូទី និង ឈ្មោះ សុះ ម៉ាន់ស៊ូត ឈ្មោះឡេះ បានជិះម៉ូតូពីភូមិជោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មកផ្ទះនៅភូមិគំរូសមាគមន៍សម្រប សម្រួលអភិវឌ្ឍន៍កម្ពុជា ខ្មែរឥស្លាម ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ហើយឈ្មោះ សា ស៊ូទី ឈ្មោះ សុះ ម៉ាត់ស៊ូត ឈ្មោះ ឡេះ បានធ្វើសកម្មភាពលួចយកម៉ូតូ របស់ឈ្មោះ មីន កាស ដោយឈ្មោះ សា ស៊ូទី ជាអ្នកមើលផ្លូវ និងចង្អុលបង្ហាញម៉ូតូជនរងគ្រោះ ហើយឈ្មោះ ឡេះ បានជិះម៉ូតូដែលលួចបាននោះ ឌុបឈ្មោះ សុះ ម៉ាន់ស៊ូត ចេញទៅផ្លូវជាតិលេខ ៨ ចំណែកឈ្មោះ សា ស៊ូទី ចូលទៅដេកក្នុងផ្ទះ ឃើញដូច្នេះឈ្មោះ កសឹម ព្រហ៊ីម និងឈ្មោះ សឹក ក្រីយ៉ា ដែលកំពុងតែបោចមាន់ នៅមុខផ្ទះបានឃើញជនសង្ស័យ ជិះម៉ូតូឌុបគ្នាចេញ ហើយឈ្មោះ កសឹម ព្រហ៊ីម និងឈ្មោះ សឹក ក្រីយ៉ា ក៏ជិះម៉ូតូដេញតាមរក រហូតដល់ស្ពានព្រែកតាមាក់ មិនឃើញ ក៏ជិះត្រឡប់ទៅផ្ទះវិញ។
ដោយនៅម៉ោង ១០ និង០០ នាទីថ្ងៃដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ជ័យធំ បន្ទាប់ពីទទួលបណ្ដឹងភ្លាម កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ សា ស៊ូទី ។
រហូតមកទល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង៩ និង៣០នាទី កម្លាំងអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្តាល សហការណ៍ជាមួយអធិការដ្ឋាន នគរបាលស្រុក មុខកំពូល ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហ៊ីម ស្លេះហៅឡេះ នៅភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល រួមទាំងវត្ថុតាងម៉ូតូ របស់ជនរង គ្រោះ ហើយបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់