ព័ត៌មានជាតិ

រន្ធត់ណាស់! ប្រាប់ថាទៅរកកង្កែប ឪចាំយូរពេកទាញទ្វារបើក ឃើញកូនទាំងពីរនាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២ និង២០នាទីទាបភ្លឹ មានករណីមនុស្សចំនួន០២នាក់ស្លាប់ ដោយសារខ្សែភ្លើងឆក់ ត្រង់ចំណុចមុខផ្ទះ ផ្លូវបេតុង ភូមិត្រពាំងទទឺម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១.ឈ្មោះ ថុល បូរិទ្ធ ភេទប្រុស អាយុ៣៩ ឆ្នាំ និងទី២. ឈ្មោះ ថុល ពីន ភេទប្រុស អាយុ៣១ ឆ្នាំ អ្នកទាំងពីរ ជាជនជាតិខ្មែរ មានទីលំនៅផ្លូវបេតុង ភូមិត្រពាំងទទឺម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង២០ និង០០នាទី ជនរងគ្រោះ បានអង្គុយហូបបាយជុំគ្នា ជាមួយគ្រួសារពេលមេឃកំពុងភ្លៀង ពេលហូបបាយរួច ជនរងគ្រោះ (ថុល បូរិទ្ធ និង ថុល ពីន) បានប្រាប់ឪពុកថា ពួកគេទាំងពីរនាក់ ចេញទៅឆ្លុះកង្កែប លុះដល់យប់ម៉ោង២ និង២០នាទី ថ្ងៃទី២៩ ខែឆ្នាំដដែល ឪពុកចាំយូរពេក ក៏ចេញទៅក្រៅ ដើម្បីរកមើល ពេលទៅដល់មាត់ទ្វាក៏ឃើញមានមនុស្សដេកដួល ពេលនោះគាត់ បានទាញទ្វារបើក ក៏ឃើញកូនប្រុសទាំងពីរនាក់ដេកដួលស្លាប់ ដោយសារត្រូវខ្សែភ្លើងឆក់ ភ្លាមនោះគាត់បានហៅកូនៗ ឲ្យមកជួយតែម្ដង។

សន្និដ្ឋានវាយតម្លៃ៖ ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងសាកសួរជុំវិញកន្លែងកើតហេតុ ករណីខាងលើ ពិតជាករណីឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យឆក់ស្លាប់ប្រាកដមែន៕

មតិយោបល់