ភ្នំពេញៈ នៅវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត(យកកាំបិតប៉័ងតោ អារ.កខ្លួនឯង) នៅចំណុចការដ្ឋានសំណង់ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តែមិនបានសម្រេចទេ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យមិត្តភាពខែ្មរសូវៀត ។
ជនរងគ្រោះមានឈ្មោះ ឯ រាំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិវាលលើក ឃុំកំពង់ចំលង ស្រុកស្វាយរៀង ខេត្តស្វាយរៀង (ជាមនុស្សសតិមិនគ្រប់)។
បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕
មតិយោបល់