ព័ត៌មានជាតិ

មើលហើយព្រឺសក្បាលតែម្ដង! បម្រុងបើករថយន្តចេញក្រៅ មិនទាន់ទ្បើងផង ស្រាប់តែធ្លាក់ដែកពីលើការដ្ឋានសំណង់ជនជាតិចិន យីហោ CEO KT PACIFIC ជុងជាប់រថយន្ត…

ភ្នំពេញ: រន្ធត់ណាស់! រថយន្ត Camry បាឡែនមួយគ្រឿង ត្រូវដែកជុងជាប់ ស្ថិតនៅការដ្ឋានសំណង់ជនជាតិចិនមួយកន្លែង ដែលមានយីហោ CEO KT PACIFIC ក្បែរបុរីកីឡា ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

ដំណើររឿង៖ មុនពេលកើតហេតុ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាអង្គុយលេងនៅមុខផ្ទះ គេឃើញរថយន្ត Camry បាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AH-0191បម្រុងបើកចេញទៅក្រៅ តែម្ចាស់មិនទាន់បានឡើងរថយន្តផង ក៏ធ្លាក់ដែកពីលើការដ្ឋានសំណង់ខាងលើ ជុងជាប់រថយន្ត បណ្តាលឲ្យរងការខូចខាត។

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ៕

មតិយោបល់