ចិន៖បុរសម្នាក់បានលួចចូលទៅក្នុងបន្ទប់អនាម័យរបស់ស្ត្រី ត្រូវបានប៉ូលិសនៅព្រលានយន្តហោះប្រទេសចិនបានចាប់ឃុំខ្លួនជាបណ្តោះអាសន្ន។
តាមរបាយការណ៍មកថា នាង Xiaojun ជាបុគ្គលិកធ្វើការនៅជិតព្រលានយន្តហោះ បានចូលទៅក្នុងបង្គន់ បន្ទាប់មកក៏បានឭសម្លេងចម្លែក នាងបានសំឡឹងមើលទៅខាងលើក៍ឃើញបុរសម្នាក់កំពុងតែអើតក្បាលរបស់គាត់មកលួចមើល មិនតែប៉ុណ្ណោះគាត់បានកាន់ទូរស្ទព័នៅក្នុងដៃហាក់បីដូចជាកំពុងលួចថតវីដេអូ។
ភ្លាមនោះនាងក៏បានស្រែកឆោលោឡើង ធ្វើឲ្យគាត់ភ័យធ្លាក់ទូរស្ទព័ទៅលើឥដ្ឋ ហើយបានរត់ចូលទៅក្នុងបន្ទប់ទឹករបស់ប្រុសៗដែលនៅទល់មុខនោះរួចបានចាក់សោទ្វាសំងំនៅក្នុងបង្គន់។
ប៉ូលិសបានបញ្ជាក់ថាបុរស់ម្នាក់នោះមានឈ្មោះ Wang អាយុ ៣៥ ឆ្នាំជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនពាណិជ្ជកម្មមួយកន្លែង ព្រមទាំងមានប្រពន្ធនិងកូនហើយដែរ។ ប៉ូលិសបានបន្តទៀតថាកាលពីខែតុលាឆ្នាំមុនគាត់ត្រូវបានពិន័យរួចម្តងហើយ ទាក់ទងទៅនឹងករណីដូចគ្នានេះនៅក្នុងសណ្ឋាគារមួយ។ បច្ចុប្បន្នគាត់ត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសរយៈពេល៥ថ្ងៃសម្រាប់ឥរិយាបទមិនសមរម្យរបស់គាត់មុនមានការបកស្រាលម្អិតពីមេធាវី៕
រូបតំណាង
មតិយោបល់