សៀមរាបៈ នៅវេលាម៉ោងប្រហែល ១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៩នេះ លើកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្វាយធំ រហូតដល់ ស្ពានក្អែក ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង មានការកកស្ទះចរាចរណ៍ ដោយសារការបើកបរ មិនគោរពសិទ្ធអាទិភាពអ្នកដ៏ទៃ។
បន្ទាប់ពីទទួលសេចក្តីរាយការណ៍ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាព ស្រុកប្រាសាទបាគង បានបញ្ជូនទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការដោះស្រាយ សម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីអាចធ្វើដំណើរ ជាធម្មតាឡើងវិញ។
សូមចូលរួមបើកបរ ដោយគោរពសិទ្ធអាទិភាពគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍៕
មតិយោបល់