ព័ត៌មានជាតិ

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! យុវជនម្នាក់ ជិះម៉ូតូលឿន បណ្ដាលឲ្យដួល ស្លាប់បាត់បង់ជីវិត

កោះកុង: កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់ ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅមន្ទីរពេទ្យ។

ជនរងគ្រោះឈ្មោះ រ័ត្ន ថេប ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

មូលហេតុ៖ បើកបរលឿន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់