កោះកុងៈ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង០០នាទីយប់ មានករណីហិង្សាដោយសារចេតនា នៅចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
បង្កឡើងដោយជនសង្ស័យ១ក្រុម មានគ្នា៦នាក់ បានព្រួតគ្នាវាយទៅលើជនរងគ្រោះឈ្មោះ សូម ឆេន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយទទួលបានពត៌មាន សមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ធ្វើការឃាត់ខ្លួនបានមុខសញ្ញាសង្ស័យចំនួន៣នាក់៖
១-ឈ្មោះ ម៉ៅ អ៊ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត
២-ឈ្មោះ សេក ណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ
៣-ឈ្មោះ ម៉ៅ ឡែន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត។
មូលហេតុ៖ ទំនាស់ពាក្យសម្ដីគ្នា។
ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ច សាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ខណៈបក្ខពួកចំនួន៣នាក់ទៀត សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ៕
មតិយោបល់