ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តបុកយ៉ាងពេញទំហ៊ឹងនៅស្រុកតាំងគោក

កំពង់ធំ: ថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤និង១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ ក្នុងភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចររថយន្ត បុក អ្នកថ្មើរជើងឆ្លងកាត់ឆ្លងកាត់ផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
រថយន្តបង្កម៉ាកRAV4 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2T.5248 បើកបរផ្លូវត្រង់ពីជើងទៅត្បូង ដោយឈ្មោះ អែម ប៊ុនថន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកតាំងគោក)។
ចំណែកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវពីលិចទៅកើតមានឈ្មោះ រិទ្ធ សុធា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (របួសធ្ងន់) ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ។
វត្ថុតាងរថយន្តយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកតាំងគោកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់