ភ្នំពេញ៖ ក្រុមការងារ 4KhmeriPhone បានបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះការទន្ទឹងរង់ចាំក្ដារចុចខ្មែរសម្រាប់ iOS 8 ដែលប្រើជាមួយ iPhone 6 និង iPhone 6Plus ។
មូលហេតុដែលក្ដារចុចខ្មែរសម្រាប់ iPhone 6 និង iPhone 6Plus យឺតយ៉ាវ ក៏ព្រោះតែ iPhone ទាំងពីរម៉ូដែលចុងក្រោយនេះ មានអេក្រង់ធំ ហើយក្រុម 4KhmeriPhone ត្រូវចំណាយពេលកែតម្រូវទៅលើ Bug មួយចំនួន ជាពិសេសបានបន្ថែមនូវ features ថ្មីទៀត ដូចជា ប្រើប្រាស់សញ្ញាព្រួញដើម្បីរំកិល cursor ទៅវីញទៅមកនៅក្នុងការកែតំរូវពាក្យ caplocks ជាដើម ។ ក្ដារចុចនេះបើបានគ្រប់ឧបករណ៍ទាំងអស់ដែលដំណើរការ iOS 8 ទាំង portrait និង landscape ។
បើទោះបីជាក្ដារចុចសម្រាប់ iPhone 6 និង iPhone 6Plus យឺតយ៉ាវក្ដី ក៏យើងខ្ញុំតំណាងឲ្យគេហទំព័រ ដំណឹង ព្រមទាំងជាអ្នកប្រើប្រាស់ iOS មួយរូប សូមថ្លែងអំណរគុណដល់ ក្រុម 4KhmeriPhone ដែលតែងតែបង្កើតពុម្ភអក្សរ និងក្ដារចុចខ្មែរសម្រាប់ iOS រហូតមក៕
មតិយោបល់