ព័ត៌មានជាតិ

រថយន្តបែនម៉ាកសាក់មែន បុកម៉ូតូវ៉េវអ៊ីពីក្រោយ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

កំពង់ស្ពឺ: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកសាក់មែន បានបុកពីក្រោយម៉ូតូម៉ាកវ៉េវអ៊ី ដែលកំពុងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ផ្លូវក្រាលកៅស៊ូ ពីផ្សារគគ្រួស មកផ្សារដើមរការ ត្រង់ចំណុចភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ករណីនេះកើតឡើងរវាងរថយន្តម៉ាកសាក់មែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-1270 បើកបរពីទិសខាងជើង បត់ទៅទិសខាងលិច ដល់ចំណុចខាងលើបានបុកម៉ូតូពីខាងក្រោយម៉ូតូម៉ាកវ៉េវអ៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1I-6954 បើកបរដោយឈ្មោះ ប៊ី សុភា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិស្រែក្តាន់ខាងកើត ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ពាក់មួកស្លាប់នៅកន្លែងហេតុ។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានរថយន្តបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់